- Get link
- X
- Other Apps
រឿងកំប្លែង៖ មិនយល់គឺគ្រោះថ្នាក់
November 26, 2009 — sethaiech
អ្នកឯកទេសក្រុមហ៊ុនទឹកក្រូចម្នាក់ត្រូវបានបញ្ជូនទៅប្រទេសចិន ដើម្បីឃោសនាអំពីផលិតផលទឹកក្រូចរបស់ក្រុមហ៊ុន។ ប៉ុន្តែដោយមិនចេះភាសាចិន អ្នកឯកទេសនោះប្រើរូបភាព៣ជំនួសឱ្យការសរសេរជាអក្សរ។
រូបភាពទី១នៅខាងឆ្វេងដៃ គូរអំពីបុរសម្នាក់ដើរអូសជើងកណ្ដាលសមុទ្រខ្សាច់ក្ដៅស្ទើរស្លាប់ មើលទៅដូចជាមិនសល់កម្លាំងកំហែងក្នុងខ្លួន និងកំពុងស្រេកទឹកយ៉ាងខ្លាំង។
រូបភាពទី២ គូររូបបុរសនោះផឹកទឹកក្រូចរបស់ក្រុមហ៊ុនខាងលើ។
ចំណែករូបភាពទី៣ នៅខាងស្ដាំបង្អស់ គូររូបបុរសនោះសើចក្អាកក្អាយ សប្បាយចិត្ត និងមានកម្លាំងកំហែងឡើងវិញ។
ន័យរបស់រូបភាពទាំង៣ចង់បង្ហាញថា ទោះជាកំពុងហេវហត់យ៉ាងណាក៏ដោយ ឱ្យតែបានផឹកទឹកក្រូច របស់ក្រុមហ៊ុនខាងលើ នឹងមានកម្លាំងឡើងវិញភ្លាមមួយរំពេច។
ទោះជាយ៉ាងណា មួយឆ្នាំក្រោយ មិនត្រឹមតែមិនអាចបង្កើនការលក់ផលិតផលទឹកក្រូចរបស់ក្រុមហ៊ុនខាងលើប៉ុណ្ណោះទេ គឺលក់លែងដាច់សោះតែម្ដង រហូតដល់អ្នកឯកទេសរូបនោះ ត្រូវក្រុមហ៊ុនបណ្ដេញចេញពីការងារដោយសារតែធ្វើឱ្យក្រុមហ៊ុនខាតបង់ច្រើនពេក។ មានមនុស្សមួយចំនួននឹកឆ្ងល់ ព្រោះបើពិនិត្យរូបភាពឃោសនា សមតែទឹកក្រូចលក់ដាច់ណាស់ ចុះហេតុយ៉ាងម៉េចក្ស័យធន? ឮដូច្នេះអ្នកឯកទេសដែលត្រូវបណ្ដេញពីការងារ និយាយយ៉ាងស្រងូតស្រងាត់ថា៖ មកពីខ្ញុំមិនយល់អ្វីសោះ។ ខ្ញុំមិនត្រឹមតែមិនចេះភាសាចិនប៉ុណ្ណោះទេ ថែមទាំងមិនបានដឹងថា អក្សរចិនអានពីស្ដាំទៅឆ្វេងទៀតផង ហេតុនេះ រូបភាពឃោសនារបស់ខ្ញុំ ក៏គេមើលពីស្ដាំទៅឆ្វេងដែរ គឺគេមើលទៅអ្នកកំពុងសប្បាយមានកម្លាំងកំហែង បន្ទាប់ពីផឹកទឹកក្រូចរបស់ក្រុមហ៊ុនខាងលើ នឹងក្លាយជាអ្នកបាក់កម្លាំងរហូតដល់ដើរអូសជើង ព្រោះហេវហត់ពេកលើកជើងលែងរួច៕
Posted in កំប្លែង និងសំណើច. Tags: កំប្លែង, រឿងកំប្លែងខ្មែរ, សំណើច, Cambodian Joke, Khmer Funny Story, Khmer Joke Story. 7 Comments »
រឿងកំប្លែង៖ រួចគ្នា
November 23, 2009 — sethaiech
បុរសអ្នករស់នៅទីជនបទម្នាក់បានមកគោះទ្វារផ្ទះសេដ្ឋីក្នុងស្រុកភូមិជាមួយគ្នា ដែលកំណាញ់ម៉ៅស្វិតម្នាក់ឡើង៖
បុរស៖ កាលពីព្រឹកមិញ ឆ្កែរបស់លោកសេដ្ឋីបានរួចចេញក្រៅផ្ទះទៅខាំប្រពន្ធខ្ញុំកំពុងដើរតាមផ្លូវ ឥឡូវនេះលោកសេដ្ឋីត្រូវតែសងថ្លៃព្យាបាលឱ្យប្រពន្ធខ្ញុំជាការចាំបាច់ហើយ។
សេដ្ឋី៖ (ញញឹមយ៉ាងចំអក មុននិយាយឡើង) រឿងប៉ុណ្ណឹងសោះមានរឿងអ្វីធំដុំ! បើអ៊ីចឹង អ៊ីចេះទៅចុះ ឯងទៅយកឆ្កែរបស់ឯងឱ្យមកខាំប្រពន្ធខ្ញុំវិញចុះ ដើម្បីឱ្យបានរួចគ្នា។ ឯងចង់ឱ្យឆ្កែឯងខាំច្រើនចង្កូមក៏បានដែរ កុំឱ្យឯងចាញ់ប្រៀប៕

(ដកស្រង់ពីកាសែត រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៥០៤៩ ថ្ងៃ ១៧ ខែ វិច្ឆិកា ឆ្នាំ ២០០៩)
Posted in កំប្លែង និងសំណើច. Tags: កំប្លែង, រឿងកំប្លែងខ្មែរ, សំណើច, Cambodian Joke, Khmer Funny Story, Khmer Joke Story. 2 Comments »
រឿងកំប្លែង៖ ការដាក់ទោសដែលគួរឱ្យភ័យខ្លាច
October 7, 2009 — sethaiechបុរសប្រមឹក២នាក់ ពេលដែលកំពុងផឹកជោកជាំបាននិយាយដល់រឿងស្ត្រី។
បុរសប្រមឹកទី១៖ ឯងចង់ដឹងទេសម្លាញ់ ថាការដាក់ទោសគួរឱ្យខ្លាចបំផុតដល់ស្ត្រី គឺអ្វីទៅ?
បុរសប្រមឹកទី២៖ គ្នាមិនដឹងទេ តើជាស្អីទៅ?
បុរសប្រមឹកទី១៖ នែ៎! គឺការដែលឱ្យនាងស្លៀកសម្លៀកបំពាក់ ដ៏ស្អាតៗបំផុត ហើយមិនឱ្យពួកនាងឆ្លុះកញ្ចក់៕
(ដកស្រង់ពី កាសែតរស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៤៩៨៤ ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០០៩)
Posted in កំប្លែង និងសំណើច. Tags: កំប្លែង, រឿងកំប្លែងខ្មែរ, សំណើច, Cambodian Joke, Khmer Funny Story, Khmer Joke Story. 5 Comments »
រឿងកំប្លែង៖ ទទួលស្នេហ៍ឬទេ?
October 6, 2009 — sethaiech
ពាក់កណ្តាលយប់នាថ្ងៃមួយ ភរិយាបានដាស់ស្វាមីឲ្យឡើងមកនិយាយគ្នាទាំងយប់អធ្រាត្រ។
ភរិយា៖ ហ៊ឹ! ភ្ញាក់ឡើងមកបង! តើកញ្ញាអាលីហ្សាជានរណាគេ ប្រាប់ខ្ញុំឥឡូវនេះភ្លាមមក!
ភរិយា៖ ហ៊ឹ! ភ្ញាក់ឡើងមកបង! តើកញ្ញាអាលីហ្សាជានរណាគេ ប្រាប់ខ្ញុំឥឡូវនេះភ្លាមមក!
ស្វាមីដែលកំពុងស្ថិតក្នុងអការៈងងើនៅឡើយ បានឆ្លើយទាំងកំពុងបិទភ្នែកឡើងថា៖
ស្វាមី៖ បុគ្គលិកគណនេយ្យថ្មី។
ភរិយា៖ ហ៊ឹ! អញ្ចឹងផង ហេតុអ្វីបងឯងហ៊ានសុំស្រឡាញ់នាងទាំងក្នុងមមើ?
ស្វាមី៖ បុគ្គលិកគណនេយ្យថ្មី។
ភរិយា៖ ហ៊ឹ! អញ្ចឹងផង ហេតុអ្វីបងឯងហ៊ានសុំស្រឡាញ់នាងទាំងក្នុងមមើ?
ស្វាមីបើកភ្នែក និងប្រញាប់សួរទៅភរិយាវិញភ្លាម៖
ស្វាមី៖ ហើយចុះនាងមានឆ្លើយថាស្រឡាញ់ខ្ញុំវិញឬទេ?
ស្វាមី៖ ហើយចុះនាងមានឆ្លើយថាស្រឡាញ់ខ្ញុំវិញឬទេ?
(ដកស្រង់ពី កាសែតរស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៥០១២ ថ្ងៃទី ០៤-០៥ ខែ តុលា ឆ្នាំ ២០០៩)
Posted in កំប្លែង និងសំណើច. Tags: កំប្លែង, រឿងកំប្លែងខ្មែរ, សំណើច, Cambodian Joke, Khmer Funny Story, Khmer Joke Story. 1 Comment »
កំប្លែង៖ ផ្លាស់ប្តូរមុខមាត់សម្បើមណាស់
September 23, 2009 — sethaiech
អ្នកមេម៉ាយម្នាក់ត្រូវការឲ្យវិចិត្រករគូររូបភាពស្វាមីរបស់ខ្លួនដែលបាត់បង់ជីវិតជាច្រើនឆ្នាំមកហើយ៖
វិចិត្រករ៖ បាទបាន! បងស្រីមានរូបថតរបស់គាត់ទេ?
អ្នកមេម៉ាយ៖ គ្មានទេ ព្រោះតែអញ្ចឹងហើយ ទើបខ្ញុំឲ្យលោកគូររូបប្ដីខ្ញុំឡើង។
វិចិត្រករ៖ បើអញ្ចឹងនោះ បងស្រីអាចប្រាប់លក្ខណៈមុខមាត់ស្វាមីដល់ខ្ញុំបន្តិចបានទេ។
អ្នកមេម៉ាយ៖ ភ្នែករបស់គាត់ខ្មៅ សក់ពណ៌ខ្មៅ មានពុកមាត់ដុះរ៉ុយៗ ហើយចូលចិត្តញញឹមជាប់ជានិច្ច។
វិចិត្រករ៖ អូខេ! អត់មានបញ្ហា។

ក្រោយពីនោះមួយសប្ដាហ៍ វិចិត្រករបានគូររូបរួចរាល់ ហើយណាត់ឲ្យអ្នកមេម៉ាយមកយករូបភាព។ អ្នកមេម៉ាយមកដល់ មើលរូបភាពក៏លាន់មាត់ឡើង៖
អ្នកមេម៉ាយ៖ អេហ៍! ច្រើនឆ្នាំមកនេះស្វាមីខ្ញុំផ្លាស់ប្តូរមុខមាត់ច្រើនណាស់រហូតទាល់តែខ្ញុំមើលមិនស្គាល់។
(ដកស្រង់ពីកាសែត រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៥០០២ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០០៩)
Posted in កំប្លែង និងសំណើច. Tags: កំប្លែង, រឿងកំប្លែងខ្មែរ, សំណើច, Cambodian Joke, Khmer Funny Story, Khmer Joke Story. Leave a Comment »
ទាឃើញទឹកមិនបាន (កំប្លែង)
August 31, 2009 — sethaiech
ព្រឹកថ្ងៃមួយចៅហ្វាយស្រីបានប្រើអ្នកបម្រើរបស់ខ្លួនឲ្យស្ងោរធាមួយក្បាល សម្រាប់ធ្វើជាអាហារថ្ងៃត្រង់។ នៅពេលនោះ អ្នកបម្រើស្រីបានយកទាទៅដាក់ក្នុងឆ្នាំង ដោយមិនបានដាក់ទឹកធ្វើឲ្យឆ្នាំងឆេះផ្សែងហុយទ្រលោម។
នៅពេលឃើញហេតុការណ៍ដូច្នេះ ចៅហ្វាយស្រីក៍ស្រែកសួរឡើង៖
ចៅហ្វាយស្រី៖ ហេតុអ្វីឯងមិនដាក់ទឹកក្នុងឆ្នាំងស្ងោរទាអញ្ចឹង នាងមើល! ឥឡូវឆេះខ្លោចខ្ទេចខ្ទីអស់។
អ្នកបម្រើស្រី៖ គឺនែ! មកពីខ្ញុំខ្លាចថា នៅពេលដាក់ទឹកចូលហើយ វានឹងហែលទឹកគេចរត់បាត់ណាលោកស្រី។
ចៅហ្វាយស្រី៖ អុញ!
ចៅហ្វាយស្រី៖ ហេតុអ្វីឯងមិនដាក់ទឹកក្នុងឆ្នាំងស្ងោរទាអញ្ចឹង នាងមើល! ឥឡូវឆេះខ្លោចខ្ទេចខ្ទីអស់។
អ្នកបម្រើស្រី៖ គឺនែ! មកពីខ្ញុំខ្លាចថា នៅពេលដាក់ទឹកចូលហើយ វានឹងហែលទឹកគេចរត់បាត់ណាលោកស្រី។
ចៅហ្វាយស្រី៖ អុញ!
Posted in កំប្លែង និងសំណើច. Tags: កំប្លែង, រឿងកំប្លែងខ្មែរ, សំណើច, Cambodian Joke, Khmer Funny Story, Khmer Joke Story. Leave a Comment »
ផ្ទុយគ្នា (កំប្លែង)
August 13, 2009 — sethaiech
ក្នុងពិធីជប់លៀងមួយកន្លែង បុរសពីរនាក់បានជជែកគ្នាពីរឿងស្ត្រី។
បុរសទី១៖ នែ៎! សម្លាញ់! ស្ត្រីម្នាក់ដែលសក់ខ្មៅរាងស្វែលអង្គុយខាងឆ្វេងដៃតុនៅចំពីមុខយើងនេះ ជាភរិយារបស់ខ្ញុំ ចំណែកស្ត្រីសក់ទង់ដែងដែលនៅខាងស្តាំដៃនោះវិញជាស្រីស្នេហ៍លួចលាក់របស់ខ្ញុំតែម្តង។
បុរសទី២៖ អូហ៍! ចៃដន្យណាស់ទំនាក់ទំនងស្នេហាលួចលាក់របស់ឯងផ្ទុយពីខ្ញុំ គឺឯងលួចមានស្នេហាលួចលាក់ជាមួយស្ត្រីសក់ទង់ដែងដែលអង្គុយខាងស្តាំដៃ ប៉ុន្តែគ្នាវិញស្ត្រីដែលមានសក់ពណ៍ខ្មៅអង្គុយខាងឆ្វេងដៃនោះគឺជាស្ត្រីស្នេហ៍លួចលាក់របស់ខ្ញុំដែរណាសម្លាញ់អើយ។
បុរសទី១៖ អុញ!
បុរសទី១៖ នែ៎! សម្លាញ់! ស្ត្រីម្នាក់ដែលសក់ខ្មៅរាងស្វែលអង្គុយខាងឆ្វេងដៃតុនៅចំពីមុខយើងនេះ ជាភរិយារបស់ខ្ញុំ ចំណែកស្ត្រីសក់ទង់ដែងដែលនៅខាងស្តាំដៃនោះវិញជាស្រីស្នេហ៍លួចលាក់របស់ខ្ញុំតែម្តង។
បុរសទី២៖ អូហ៍! ចៃដន្យណាស់ទំនាក់ទំនងស្នេហាលួចលាក់របស់ឯងផ្ទុយពីខ្ញុំ គឺឯងលួចមានស្នេហាលួចលាក់ជាមួយស្ត្រីសក់ទង់ដែងដែលអង្គុយខាងស្តាំដៃ ប៉ុន្តែគ្នាវិញស្ត្រីដែលមានសក់ពណ៍ខ្មៅអង្គុយខាងឆ្វេងដៃនោះគឺជាស្ត្រីស្នេហ៍លួចលាក់របស់ខ្ញុំដែរណាសម្លាញ់អើយ។
បុរសទី១៖ អុញ!
Posted in កំប្លែង និងសំណើច. Tags: កំប្លែង, រឿងកំប្លែងខ្មែរ, សំណើច, Cambodian Joke, Khmer Funny Story, Khmer Joke Story. Leave a Comment »
ស្អាតជាងនេះ (កំប្លែង)
June 12, 2009 — sethaiechមានបុរសម្នាក់ជាអ្នកធ្វើម្ហូបនៅតាមរោងការ ថ្ងៃមួយប្អូនគាត់បានរៀបការ ហើយក៏ទៅហៅគាត់ឲ្យជួយធ្វើម្ហូប គាត់ក៏ យល់ព្រម។ នៅក្នុងពិធីគាត់កំពុងធ្វើម្ហូប ពេលធ្វើបានមួយសន្ទុះក៏បែកញើស ហើយគាត់ក៏ទៅងូតទឹក គាត់ក៏ស្រាត ខោចេញទាំងអស់ ស្រាប់តែពេលនោះអ្នករត់តុមកប្រាប់គាត់ថា៖
អ្នករត់តុ៖ ពូភ្ញៀវមកទៀតហើយឲ្យលឿនឡើង។
ស្រាប់តែពេលឮដូចនោះគាត់ក៏រត់ទាំងស្លៀកក្រមាមិនស្លៀកខោក្នុង។ ពេលគាត់កំពុងតែធ្វើម្ហូប គាត់ក៏បែកញើស ទៀត រួចក៏ទាញក្រមាជូតញើសដោយមិនដឹងខ្លួន។ ជូតរួចហើយគាត់ក៏យកក្រមាចងជួតលើក្បាល ស្រាប់តែកូនក្រមុំ មកទាន់ បានឃើញដូច្នេះ ក៏ស្រែកថា៖
កូនក្រមុំ៖ ពូ…! ពូឯងម៉េចបានស្រាតអញ្ចឹង។
ពូចុងភៅគាត់ស្តាប់មិនច្បាស់ស្មានថាកូនក្រមុំថាគាត់ស្អាត គាត់ក៏រត់មកជិតកូនក្រមុំហើយឈរច្រត់ចង្កេះដាក់កូន ក្រមុំ៖
ពូចុងភៅ៖ ក្មួយឯងដឹងទេ កាលពីពូនៅក្មេងពូស្អាតជាងនេះទៅទៀត។
Posted in កំប្លែង និងសំណើច. Tags: កំប្លែង, រឿងកំប្លែងខ្មែរ, សំណើច, Cambodian Joke, Khmer Funny Story, Khmer Joke Story. 1 Comment »
ពូកែបំផុត (កំប្លែង)
June 11, 2009 — sethaiechក្នុងថ្នាក់រៀនអ្នកគ្រូបានសួរទៅសិស្សក្នុងថ្នាក់៖
គ្រូ៖ នៅផ្ទះប្អូនៗ តើអ្នកណាជាអ្នកពូកែបំផុត?
សិស្ស៖ បាទអ្នកគ្រូ ពូកែរៀន ឬធ្វើការ?
គ្រូ៖ គឺអ្នកគ្រូចង់ឲ្យប្អូនបង្ហាញពីសមត្ថភាពដែលគ្មានអ្នកណាអាចធ្វើជំនួសបាន។
សិស្ស៖ បាទអ្នកគ្រូ ពូកែរៀន ឬធ្វើការ?
គ្រូ៖ គឺអ្នកគ្រូចង់ឲ្យប្អូនបង្ហាញពីសមត្ថភាពដែលគ្មានអ្នកណាអាចធ្វើជំនួសបាន។
ក្រោយពីសញ្ជឹងគិតបន្តិចក្រោយមក សិស្សនោះបានឆ្លើយថា៖
សិស្ស៖ បាទអ្នកគ្រូ! គឺជីតាខ្ញុំ គាត់ពូកែណាស់ គាត់មានសមត្ថភាពដ៏អស្ចារ្យ អាចទាញយកធ្មេញគាត់ទាំងពីរក្រាស់ មកដុះលាងខាងក្រៅបាន
គ្រូ៖ ….????
សិស្ស៖ បាទអ្នកគ្រូ! គឺជីតាខ្ញុំ គាត់ពូកែណាស់ គាត់មានសមត្ថភាពដ៏អស្ចារ្យ អាចទាញយកធ្មេញគាត់ទាំងពីរក្រាស់ មកដុះលាងខាងក្រៅបាន
គ្រូ៖ ….????
(ដកស្រង់ពី រស់ជាតិសំណើច)
Posted in កំប្លែង និងសំណើច. Tags: កំប្លែង, រឿងកំប្លែងខ្មែរ, សំណើច, Cambodian Joke, Khmer Funny Story, Khmer Joke Story. Leave a Comment »
ត្រៀមរួចហើយ (កំប្លែង)
June 10, 2009 — sethaiech
បុរសប្រមឹកម្នាក់បានរងគ្រោះថ្នាក់ចរាចរយ៉ាងធ្ងន់ធ្ងរត្រូវបានដឹកទៅមន្ទីពេទ្យ។ គ្រូពេទ្យបានព្យាបាលឲ្យគាត់ អស់លទ្ធភាពទៅហើយ នៅតែមិនអាចជួយស្រោចស្រង់ជីវិតគាត់បានឡើយ នាទីចុងក្រោយបានមកដល់ភរិយា ដែលអង្គុយក្បែរប្តីដើម្បីរង់ចាំស្តាំបណ្តាំ មុននឹងបែកគ្នា៖
ប្តី៖ បងបានធ្វើបាបអូនច្រើនណាស់ កុំខឹងនឹងបងណា៎ ឥឡូវបងជិតដល់ពេលត្រូវបែកពីអូនហើយ អូនទៅទិញប័ណ្ណ ធានារ៉ាប់រងឲ្យបងបន្តិចមក!
ប្រពន្ធ៖ ចាស! អូនបានទិញប័ណ្ណនេះទុករួចស្រេចហើយ ចាំតែបងចុះហត្ថលេខាទេ!
ប្តី៖ ពេលបងស្លាប់អូនបើកប្រាក់នេះចាយទៅ ហើយរកអ្នកទីពីរណាត្រឹមត្រូវជំនួសបងទៅណា…!
ប្រពន្ធ៖ ចាស! អូនត្រៀមរួចស្រេចទៅហើយ គឺគេហ្នឹងហើយជាអ្នកបុកបង……..
ប្តី៖ អ្ហា…! អូនថាម៉េច? (ដាច់ខ្យល់ប៉ិត)

(ដកស្រង់ចេញពី រស់ជាតិសំណើច)
Posted in កំប្លែង និងសំណើច. Tags: កំប្លែង, រឿងកំប្លែងខ្មែរ, សំណើច, Cambodian Joke, Khmer Funny Story, Khmer History Song, Khmer Joke Story. 1 Comment »
ដំបូន្មានរបស់ម្តាយ
June 9, 2009 — sethaiech
សុកទើបតែអាយុ ៧ឆ្នាំប៉ុណ្ណោះ។ នៅពេលថ្ងៃរសៀលគេបានលេងជាមួយនិងក្មេងៗដទៃទៀត ធ្វើជារៀបការ។ ម្តាយសុកក៏ដឹង លុះដល់ពេលយប់ឡើងបាយជុំគ្នា ម្តាយក៏ឆ្លៀតឱកាសនោះ ប្រដៅកូនបន្តិចបន្តួច ដើម្បីឲ្យសុកបានដឹងខ្លះៗ។
ម្តាយ៖ ពេលកូនធំឡើងមានការងារធ្វើហើយ កូនត្រូវចេះរើសគូស្រករណា៎!
សុក៖ តើអ្វីទៅជាគូស្រករហ្នឹងម៉ាក់?
ម្តាយ៖ គឺប្រពន្ធដូចដែលកូនលេងរៀបការនោះអី!
សុក៖ អូ៎…! បាទ…! ចុះគេរើសវារបៀបម៉េចទៅម៉ាក់?
ម្តាយ៖ ត្រូវមានចរិតល្អ រៀនសូត្រចេះដឹងជ្រៅជ្រះ ដឹងទេកូន!
សុក៖ បាទម៉ាក់!
ម្តាយ៖ តែពិសេសទៅទៀតនោះត្រូវចេះមើលពូជពង្សគេណាកូន
សុក៖ ម៉ាក់អើយម៉ាក់…! អាចំណុចចុងក្រោយនេះកូនពិបាករកណាស់ ព្រោះគ្មានអ្នកណាគេ ស្រាតខោឲ្យយើងមើលពូជគេទេម៉ាក់អើយ…!
ម្តាយ៖ អ្ហាក…!…???
ម្តាយ៖ ពេលកូនធំឡើងមានការងារធ្វើហើយ កូនត្រូវចេះរើសគូស្រករណា៎!
សុក៖ តើអ្វីទៅជាគូស្រករហ្នឹងម៉ាក់?
ម្តាយ៖ គឺប្រពន្ធដូចដែលកូនលេងរៀបការនោះអី!
សុក៖ អូ៎…! បាទ…! ចុះគេរើសវារបៀបម៉េចទៅម៉ាក់?
ម្តាយ៖ ត្រូវមានចរិតល្អ រៀនសូត្រចេះដឹងជ្រៅជ្រះ ដឹងទេកូន!
សុក៖ បាទម៉ាក់!
ម្តាយ៖ តែពិសេសទៅទៀតនោះត្រូវចេះមើលពូជពង្សគេណាកូន
សុក៖ ម៉ាក់អើយម៉ាក់…! អាចំណុចចុងក្រោយនេះកូនពិបាករកណាស់ ព្រោះគ្មានអ្នកណាគេ ស្រាតខោឲ្យយើងមើលពូជគេទេម៉ាក់អើយ…!
ម្តាយ៖ អ្ហាក…!…???
Posted in កំប្លែង និងសំណើច. Tags: កំប្លែង, រឿងកំប្លែងខ្មែរ, សំណើច, Cambodian Joke, Khmer Funny Story, Khmer Joke Story. 2 Comments »
- Get link
- X
- Other Apps
Comments
Post a Comment